កុំថាពេលអស្សុកមិនដឹងធ្វើអី? អាចមកមើលវេបសាយទាំងបីនេះបាន។ វេបសាយទាំងនេះគឺជាប្រភេទវេបសាយឯកសារដែលគេបានថត អំពីប្រធានបទ នឹងអំពីខ្សែរជីវិតរបស់មនុស្សផ្សេងៗ ដូច្នេះវាមិនគ្រាន់តែជួយយើងបានអស្សុកនោះទេ គឺថែមទាំងឲ្យយើងទទួលបានចំណេះដឹងថ្មីៗផងដែរ។ បើយើងចេះភាសាអង់គ្លេស នោះគឺកាន់តែប្រសើរ ព្រោះគ្រប់ទាំងវីដេអូទាំងអស់គឺជាភាសាអង់គ្លេស។ ប៉ុន្តែប្រសិនយើងមិនសូវចេះភាសាអង់គ្លេសទេ ក៏យើងនៅតែអាចមើលបានដែរ មើលផងរៀនផងចំណេញតើ។
ឥលូវមកមើលវេបសាយទាំង៣ នោះជាមួយនឹងខ្ញុំ៖
ទី១៖ docplus.com
docplus គឺជាវេបសាយទស្សនាវីដេអូឯកសារ ដែលត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយ ជាពិសេសនោះគឺមានវីដេអូថ្មីៗជាច្រើនដែលយើងអាចជ្រើសរើស មើលបាននៅពេលដែលយើងទំនេរ។ ដូច្នេះអាចទៅសាកចូលមើលខ្លួនឯងបាន ខ្ញុំមិនចង់និយាយច្រើនពេកទេ ខ្លាចអ្នកអានធុញ (ចូលមើលខ្លូនឯងទៅដឹងហើយ!)

ទី២៖ documentaryarea.com
ថ្វីត្បិតជា interface នឹង UI វេបសាយនេះមិនសូវស្អាតពិតមែន ប៉ុន្តែក្នុងនោះក៏មានរឿងលក្ខណៈឯកសារមិនណយដែរ គឺមានច្រើនដូចតែគ្នាទេ អ្វីដែលពិសេសគឺវាអាចមើលបានដោយឥតគិតថ្លៃ។ ចង់ដឹងមិចចូលមើលខ្លួនឯងទៅដឹងហើយ។

ទី៣៖ ihavenotv.com
វេបសាយនេះគឺជាវេបសាយដែលខ្ញុំចូលចិត្ដជាងគេ ទី១ព្រោះវាមាន interface នឹង មានការឌីសាញបានស្អាតល្អ សំខាន់ក៏ហ្វ្រីដែរ (និយាយទៅទាំង៣នឹងគឺហ្វ្រីទាំងអស់តើ) អាចចូលទៅឆែកមើលបាន ក្នុងនោះមានឯកសារជាច្រើនណាស់។ ចង់ដឹងទាល់តែទៅមើលខ្លួនឯង។

បើគិតថាមានប្រយោជន៍ Like ឲ្យផង! ហើយ Follow ផង


Comments